ចុះធ្វើការបង្ក្រាបជាក់ស្តែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់

0
28710

នៅថ្ងៃសៅរ៍១៥រោចខែផល្គុនឆ្នាំរកា នព្វស័ក ព.ស២៥៦១ត្រូវនឹងថ្ងៃទី១៦ខែ មិនា ឆ្នាំ២០១៨ វេលាម៉ោង១៣:៣០នាទី ក្រោយពីបើកការស្រាវជ្រាវកំលាំងជំនាញខណ្ឌ ប៉ុស្តិបានចុះធ្វើការបង្ក្រាបជាក់ស្តែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវបេតង ក្រុម១៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ
៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការណ៍នេះកំលាំង យើងបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់រួមមាន÷
១/ឈ្មោះ ហេង សីហា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ក្រុម១៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឬស្សីកែវ មុខរបរមិនពិតប្រាកដ(ជួញដូរ)។
២/ឈ្មោះ ហេង មករា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឬស្សីកែវ មុខរបរមិនពិតប្រាកដ(ជួញដូរ)។
-សំភារៈដកហូតមាន÷
១/ក្រាមព៌ណសរថ្លាចំនួន៣៧កញ្ចប់ ក្នុងនោះមានកញ្ចប់ធំចំនួន០១។។
២/ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង។
៣/ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន។
៤/សំភារះនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
៥/ស្លាកលេខម៉ូតូចំនួន០២។
-ករណីនេះ កំលាំងជំនាញខណ្ឌ ប៉ុសិ៍្ត កំពុងបន្តការស្រាវជ្រាវរកបក្ខពួកនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី។

Facebook Comments
Loading...